ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជួបសំណេះសំណាល និងអបអរសាទរ សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ
ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជួបសំណេះសំណាល និងអបអរសាទរ សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាព ប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ នៃសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណ និងគោរពជូនពរដល់ក្រុមប្រឹក្សាសង្កាត់ អាណត្តិថ្មី បន្តផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ អនុវត្តដោយម៉ឹងម៉ាត់នូវគោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាព និងរួមសាមគ្គីគ្នាសម្រេចឱ្យបាននូវផែនការសំខាន់ៗចំពោះមុខ ដើម្បីទទួលបានជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខ និងសូមលើកទឹកចិត្តបន្តរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងដូសជុំរុញឱ្យបានគ្រប់ៗគ្នា។